
យោងតាមរបាយការណ៍របស់ធនាគារអភិឌ្ឍអាស៊ី បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងជួបបញ្ហាយ៉ាងដំណំពីជំងឺកូវីដ១៩ ទោះជាយ៉ាងនេះក្តី ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំងនេះមានប្រទេសមួយចំនួនគឺនៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ចជាវិជ្ជមាន។ ប្រទេសទាំងនោះរួមមាន៖ មីយ៉ាន់ម៉ា វៀតណាម និងប្រទេសប៊្រុយណេ។
ដោយឡែកសម្រាប់កម្ពុជាត្រូវបានព្យាករណ៍មានការថយចុះប្រហែល ៤% និងនឹងអាចកើនឡើងដល់ ៥.៩% សម្រាប់ឆ្នាំ ២០២១។
