Cambodian Financial News
No Result
View All Result
  • ធនាគារ ហិរញ្ញវត្ថុ
  • អចលនទ្រព្យ សំណង់
  • យានយន្ត បច្ចេកវិទ្យា
  • សេដ្ឋកិច្ច វិនិយោគ
  • សុខភាព សង្គម
  • ពីនេះ ពីនោះ
  • អន្តរជាតិ
  • ការផ្តល់ជូនពិសេស
  • ធនាគារ ហិរញ្ញវត្ថុ
  • អចលនទ្រព្យ សំណង់
  • យានយន្ត បច្ចេកវិទ្យា
  • សេដ្ឋកិច្ច វិនិយោគ
  • សុខភាព សង្គម
  • ពីនេះ ពីនោះ
  • អន្តរជាតិ
  • ការផ្តល់ជូនពិសេស
No Result
View All Result
Cambodian Financial News
No Result
View All Result

តើធនាគារជាតិ នៃ កម្ពុជា មានប្រវត្តិដូចម្តេច? និងបង្កើតឡើងតាំងពីពេលណាមក?

by admin
April 2, 2022
in ធនាគារ ហិរញ្ញវត្ថុ
0
តើធនាគារជាតិ នៃ កម្ពុជា មានប្រវត្តិដូចម្តេច? និងបង្កើតឡើងតាំងពីពេលណាមក?
152
SHARES
1.9k
VIEWS

ធនាគារជាតិនៃកម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថៃ្ងទី​២៣ ខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់​ពី​ប្រទេសជាតិ​បាន​ទទួល​ឯករាជ្យ ពី​អាណានិគមនិយមបារាំង និង​បន្ទាប់ពីវិជ្ជាស្ថាន បោះ​ប្រាក់​ឥណ្ឌូចិន​ត្រូវបាន​បិទ​ទ្វារ។ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ផ្សាយ​ប្រាក់​រៀល​ឯករាជ្យ​របស់​ខ្លួនដើម្បី​បញ្ចប់​ជា​ស្ថាពរ​នូវ​សម្ព័ន្ធភាព​ជាមួយ​ប្រាក់​វៀតណាម​និង ឡាវ ។ ពេល នោះ​ប្រព័ន្ធ​ធនាគារ​ក្នុង​ប្រទេស​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន ធនាគារ​រដ្ឋ និង​ធនាគារ​ឯកជន​ធ្វើ​ប្រតិបត្តិការ​ទន្ទឹម​គ្នា​លើ​ដែនដី​ប្រទេសកម្ពុជា ។

នៅ​ឆ្នាំ​១៩៦៤ ដើម្បី​បំរើ​ឲ្យ​គោល​នយោបាយ​កសាង​ជាតិ​នៃ​សង្គមរា្រស្តនិយម​រដ្ឋ​បាន​ធ្វើ ​ការកែទម្រង់ ប្រព័ន្ធ​ធនាគារ​ជា​បន្តបន្ទាប់​ដើម្បី​តម្រូវ​ទៅ​តាម​សេចក្តី​ត្រូវ​ការ​នៃ សេដ្ឋកិច្ច​ជាតិ​នា​សម័យ​នោះ​ដោយ​បាន​ប្រែក្លាយ​ធនាគារជាតិ​នៃ​កម្ពុជា​ពី​ទម្រង់ស្ថាប័ន​ពាក់កណ្តាល​ស្វ័យត​ទៅ ជា​ធនាគាររដ្ឋ​ក្រោម​ទម្រង់​ជា​ស្ថាប័ន​សាធារណៈ ដែល មាន​លក្ខណៈ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម ចំណែក​ឯ​ធនាគារ​ឯកជន​ជាតិ និង​បរទេស​ត្រូវ បាន​បិទ​ទ្វារ​ហើយ រដ្ឋ​បាន​បង្កើត​ធនាគារ​ដែល​កាន់កាប់​ដោយ​រដ្ឋ​មួយ​ចំនួន​ដូចជា​ធនាគារ​ឥណទាន​ជាតិ​ធនាគារ​អភិវឌ្ឍន៍​និង ធនាគារ​កសិកម្ម​ជនបទ។ ចាប់​តាំង​ពី​ចុង​ឆ្នាំ​១៩៧០ រហូត​ដល់ ខែមេសា ឆ្នាំ​១៩៧៥ រដ្ឋ​បាន​ធ្វើ​សេរី ភាវូបនីយកម្ម​ជា​ថ្មីទៅ​លើ​ប្រព័ន្ធ​ធនាគារ។ ធនាគារ​ឯកជន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ទន្ទឹម​គ្នា​នឹង​ធនាគារ​រដ្ឋ​ក្រោម​ការបញ្ជា​ណែនាំ​និង​ការត្រួតពិនិត្យ របស់​ធនាគារជាតិនៃកម្ពុជា។ ជា​អកុសល​នៅ​ថៃ្ងទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវ​បាន​បិទទ្វារ​ប្រព័ន្ធ​ធនាគារ​ទូទាំង​ប្រទេស ត្រូវ​បាន​លុប​បំបាត់​ចោល អគារ ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវ​បាន​កមេ្ទច​រូបិយវត្ថុជាតិ​ត្រូវ​បាន​ឈប់​ប្រើប្រាស់។ រហូត​មក​ដល់​ឆ្នាំ ១៩៧៩​ទើប ធនាគារ​ជាតិ​នៃ​កម្ពុជា​ត្រូវ​បាន​រៀបចំ​ឡើង​វិញ​ក្នុង នាម ជា ធនាគារ កណ្តាល​របស់​ប្រទេស​នៅ​ថៃ្ងទី​១០ ខែតុលា។ នៅ​ពេល​នោះ​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវ​បាន​ស្តារឡើងវិញ​ពី​កំរិត​សូន្យ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធាន​មនុស្ស​ត្រូវ​បាន​ប្រមែ​ប្រមូល និង​កសាង​ជា​បណើ្តរៗ​រហូត​បង្កើត​បាន​ជា​ស្ថាប័ន​ធនាគារជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា”ធនាគារជាតិនៃ​ប្រជាជនកម្ពុជា”។

ដោយសារ​អគារធនាគារ​ក្រហម ត្រូវ​បាន​កមេ្ទច​ទៅ​ហើយ​នោះ​ធនាគារ​ជាតិ​នៃ​ប្រជាជន​កម្ពុជា បាន​បើក​ស្នាក់​ការកណ្តាល​របស់​ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​លើ​អគារ អតីត​ធនាគារ​ខែ្មរ​សម្រាប់ ពាណិជ្ជកម្ម​ហើយ​បាន​រៀបចំ​រចនាសម្ព័ន្ធ​ក្បាលម៉ាស៊ីន​ដឹកនាំ និង​សកម្មភាព ប្រតិបត្តិការ​នៅទី​ស្នាក់ការ កណ្តាល​និង​បាន​ពង្រីក​បណ្តាញ​ទៅ បណ្តា​ខេត្ត-ក្រុង​ទាំង​២០ទូទាំង​ប្រទេស ធនាគារ​ជាតិ​នៃ​ប្រជាជន​កម្ពុជា​បាន​បោះផ្សាយ​ប្រាក់​រៀល​ឡើង​វិញ​នៅថៃ្ង​ទី​២០ ខែមិនា​ឆ្នាំ​១៩៨០​ដើម្បី​ជួយ​សម្រួល​ដល់ ការ ទូទាត់​ក្នុង​ជីវភាព​រស់​នៅ​របស់​ប្រជាជន។ ចំណែក​ឯ​អគារ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែល​បាក់បែក​ត្រូវ​បាន​រុះរើ​និង​សាងសង់​ជាថ្មីឡើងវិញ​នៅ​ឆ្នាំ​១៩៩០ ។ ចាប់​ពី​ឆ្នាំ​១៩៨៩ ប្រព័ន្ធ​ធនាគារ​ត្រូវ​បាន​ធ្វើ​ការ​កែ​ទម្រង់ ។ ធនាគារ​ខេត្ត-ក្រុង​ទាំង​២០ ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ធនាគារ​ឯក​ទេស ខេត្ត-ក្រុង វិញ​ហើយ​ធ្វើ​សកម្មភាព​នៅ​លើ​ដែនដី​របស់​ខ្លួន តាម របប​ស្វ័យាភិបាល​សេដ្ឋកិច្ច​និង​ស្វ័យភាព ហិរញ្ញវត្ថុ​ដោយ​មាន​ធនាគារ​ជាតិ​នៃ​ប្រជាជន​កម្ពុជា​ជា​អ្នក​បញ្ជា​ណែនាំ​និង​ត្រួត​ពិនិត្យ។

ក្រោយ​ពី​មាន​សន្ធិសញ្ញា​សន្តិភាព ទីក្រុងប៉ារីស​ថៃ្ងទី២៣ ខែ​តុលាឆ្នាំ ១៩៩១ របបនយោបាយ​មួយ​ត្រូវ​បាន​​បង្កើត​ឡើង​របប​សេដ្ឋកិច្ច​ត្រូវ​បាន​ផ្លាស់​ប្តូរ​ពី​សេដ្ឋកិច្ច ផែនការ​មក​ជា​សេដ្ឋកិច្ច​ទីផ្សារ​ដែល​ញាំង​ឲ្យ​មាន​ការកែប្រែ ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​ពី​ប្រព័ន្ធ ធនាគារ​មួយ​ថ្នាក់​មក​ជា​ប្រព័ន្ធ​ធនាគារ​ពីរ​ថ្នាក់​ហើយ​រដ្ឋ​បាន​បើក​ទូលាយ ចំពោះ​អាជីវកម្ម​លើ វិស័យ​ធនាគារ​តាម​រយៈការ​អនុញ្ញាត​ឲ្យ​មាន​ធនាគារ ពាណិជ្ជ​ក្រោម​ច្បាប់​ក្នុង​ស្រុក​ឬ​ក្រោម ទម្រង់​ជា​សាខា​ធនាគារ​បរទេស។ ប្រការ​នេះ តម្រូវ​ឲ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ពង្រឹង តួនាទី​របស់​ខ្លួន​ដើម្បី​បង្កើន​សមត្ថភាព​បញ្ជា​ណែនាំ​និង​ត្រួត​ពិនិត្យ​ដោយ​បាន​បងើ្កត​ច្បាប់​និង​ប្រកាស​ផេ្សងៗ​ជា​បន្ត​បន្ទាប់​រួម​មាន៖

  1. ច្បាប់​ស្តី​ពី​ការរៀបចំ និង ការប្រព្រឹត្តិ​ទៅ​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា រដ្ឋសភា​បាន​អនុម័ត​នៅ​ថ្ងៃទី២៦ ខែមករាឆ្នាំ ១៩៩៦។ ច្បាប់​នេះ​បាន​កំណត់​បេសកកម្ម​ចម្បង របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា គឺ​”កំណត់ និង​ដឹកនាំ​នយោបាយ​រូបិយវត្ថុ​ដើម្បី​រក្សា​ថៃ្ល​អោយ​មាន​ស្ថិរភាព”។
  2. ច្បាប់​ស្តីពី​ការគ្រប់គ្រង​ការប្តូរ​ប្រាក់​រដ្ឋ​សភា​អនុម័ត​នៅ​ថៃ្ង​ទី​២២ ខែសីហា​ឆ្នាំ​១៩៩៧ …
  3. ច្បាប់​ស្តី​ពី​គ្រឹះ​ស្ថាន​ធនាគារ និង ហិរញ្ញវត្ថុ​រដ្ឋសភា​អនុម័ត​នៅ​ថៃ្ង​ទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ និង ចុង​ក្រោយ​នេះ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ចង​ក្រង​ឯកសារ​ចក្ខុ​វិស័យ និង ផែនការ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​សម្រាប់ ឆ្នាំ ២០០១-២០១០ ដែល​ជា​ឯកសារ​ជា​យុទ្ធសា្រស្ត​សម្រាប់​អភិវឌ្ឍ វិស័យហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឲ្យ​មាន​ភាព​ជឿន​លឿន​ប្រកប ដោយ​ជំនឿ​ទុកចិត្ត​ពី​សាធារណ​ជន​និង​អាច​ធ្វើ​សមាហរណកម្ម​ចូល​ទៅ​ក្នុង ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក។

ក្នុង​នាម​ធនាគារ​កណ្តាល​ដើម្បី​លើក​មុខមាត់ និង​កិត្យានុភាព​របស់​ខ្លួន​ឲ្យ​សក្កិសម​ជា​អាជ្ញាធរ អាណាព្យាបាល​លើ វិស័យ ធនាគារ​អគារ​ធនាគារ​ជាតិ​នៃ​កម្ពុជា ត្រូវ​បាន​កែលំអ​ផែ្នក​សោភ័ណភាព​នៅ ឆ្នាំ២០០៣។

ធនាគារជាតិនៃកម្ពុជាមានប្រវត្តិយូរអង្វែង ដែលអាច បែងចែកជាបួនដំណាក់កាលដូចខាងក្រោម ៖

– ឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៦៤: ប្រទេសកម្ពុជាបានទទួលបានឯករាជ្យពីអាណានិគមនិយមបារាំងក្នុងឆ្នាំ១៩៥៣ ហើយធនាគារជាតិនៃកម្ពុជាក៏ត្រូវបានបង្កើតឡើង ។ ធនាគារជាតិនៃកម្ពុជាទទួលភារៈផ្តាច់មុខជាអ្នកបោះពុម្ពប្រាក់រៀល ដែលជារូបិយវត្ថុជាតិ និងគ្រប់គ្រងប្រព័ន្ធធនាគារនៅកម្ពុជា។
– ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩: ធនាគារជាតិនៃកម្ពុជាត្រូវបានបិទដោយសាររបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ។ អគារស្នាក់ការត្រូវបានកម្ទេច រូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់ ហើយប្រព័ន្ធធនាគារត្រូវបានលុបបំបាត់ចោលទាំងស្រុង ។
– ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣: ធនាគារជាតិនៃកម្ពុជាត្រូវបានកសាងឡើងវិញពីចំណុចសូន្យ ។ ទន្ទឹមនេះ រូបិយវត្ថុជាតិក៏ត្រូវបានបោះផ្សាយឡើងវិញ។ កម្ពុជាបានប្តូរពីសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារសេរី ។
– ឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន: ប្រព័ន្ធធនាគារត្រូវបានពង្រឹងនិងធ្វើទំនើបភាវូបនីយកម្មជាលំដាប់ ហើយកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងជាងគេនៅលើពិភពលោក ។

Related Posts

យានយន្ត បច្ចេកវិទ្យា

អ្នកលក់រាយតាមដងផ្លូវខ្ពស់សង្ឃឹមលើការបញ្ចុះតម្លៃកើនឡើងនៅក្នុងគ្រុនក្តៅថ្ងៃសុក្រខ្មៅ

March 5, 2022
អចលនទ្រព្យ សំណង់

Tesla ឆេះ​អស់​ជិត​កន្លះ​លាន​ដុល្លារ​រាល់​ម៉ោង

March 1, 2022

អ្នកសេដ្ឋកិច្ចមើលឃើញការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុតិចតួចជាមួយ Powell នាំមុខ Fed

March 1, 2022
ធនាគារ ហិរញ្ញវត្ថុ

ការលួច Tether មិនមែនជារឿងចម្រូងចម្រាសដំបូងសម្រាប់ក្រុមហ៊ុន Cryptocurrency នោះទេ។

March 1, 2022

ក្រុម​តាក់ស៊ី​ធំ​បំផុត​របស់​ឥណ្ឌូណេស៊ី​បាន​សហការ​គ្នា​ដើម្បី​ផ្តួល​កម្មវិធី​ជិះ​កម្សាន្ត

March 1, 2022
សេដ្ឋកិច្ច វិនិយោគ

Instagram កំពុងសាកល្បងអាល់ប៊ុមរូបថត ព្រោះគ្មានអ្វីពិសិដ្ឋទៀតទេ

March 1, 2022

អត្ថបទពេញនិយម

  • Trending
  • Comments
  • Latest

អ្នកលក់រាយតាមដងផ្លូវខ្ពស់សង្ឃឹមលើការបញ្ចុះតម្លៃកើនឡើងនៅក្នុងគ្រុនក្តៅថ្ងៃសុក្រខ្មៅ

March 5, 2022

ចក្រភព​អង់គ្លេស​ប្រឈម​មុខ​នឹង​ការ​កើន​ឡើង​នៃ​ការ​រក​ប្រាក់​ចំណូល​មិន​មាន​រយៈពេល​ពីរ​ទសវត្សរ៍ និង​ភាព​តានតឹង​កាន់​តែ​ខ្លាំង

March 1, 2022
ការចូលរួមប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាព និងប្រេីប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រត្រឹមត្រូវ ដេីម្បីឆ្ពោះទៅរកសុខភាពជាសាកល

ការចូលរួមប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាព និងប្រេីប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រត្រឹមត្រូវ ដេីម្បីឆ្ពោះទៅរកសុខភាពជាសាកល

March 28, 2022
ហ្វេសប៊ុក ដក VERIFY ពី APPLE PAGE ស្របពេលកំពុងមានភាពតានតឹងជាមួយគ្នា

ហ្វេសប៊ុក ដក VERIFY ពី APPLE PAGE ស្របពេលកំពុងមានភាពតានតឹងជាមួយគ្នា

April 2, 2022

អ្នកលក់រាយតាមដងផ្លូវខ្ពស់សង្ឃឹមលើការបញ្ចុះតម្លៃកើនឡើងនៅក្នុងគ្រុនក្តៅថ្ងៃសុក្រខ្មៅ

0

ចក្រភព​អង់គ្លេស​ប្រឈម​មុខ​នឹង​ការ​កើន​ឡើង​នៃ​ការ​រក​ប្រាក់​ចំណូល​មិន​មាន​រយៈពេល​ពីរ​ទសវត្សរ៍ និង​ភាព​តានតឹង​កាន់​តែ​ខ្លាំង

0

ពាណិជ្ជករដែលមានល្បឿនលឿនក្នុងការស្វែងរកទីផ្សារថ្មីលោតចូលទៅក្នុង Bitcoin

0

Brexit បានបង្កើតបរិយាកាសនយោបាយ គ្មានថវិកាណាអាចជួសជុលបានទេ។

0

How to Generate Term Papers Comes Alive

January 17, 2023

Buy Essay Online – Everything You Want to Know About Them

January 16, 2023

Custom Research Paper

January 16, 2023

Avast Antivirus Review

January 4, 2023
cam-economics.com

ព័ត៏មានសម្រាប់គំនិតដ៏ប្រសើរ

  • ធនាគារ ហិរញ្ញវត្ថុ
  • អចលនទ្រព្យ សំណង់
  • យានយន្ត បច្ចេកវិទ្យា
  • សេដ្ឋកិច្ច វិនិយោគ
  • សុខភាព សង្គម
  • ពីនេះ ពីនោះ
  • អន្តរជាតិ
  • ការផ្តល់ជូនពិសេស

© 2022 cam-economics.com

No Result
View All Result
  • ធនាគារ ហិរញ្ញវត្ថុ
  • អចលនទ្រព្យ សំណង់
  • យានយន្ត បច្ចេកវិទ្យា
  • សេដ្ឋកិច្ច វិនិយោគ
  • សុខភាព សង្គម
  • ពីនេះ ពីនោះ
  • អន្តរជាតិ
  • ការផ្តល់ជូនពិសេស

© 2022 cam-economics.com