
Apple និង Facebook នឹងត្រូវការគ្នាទៅវិញទៅមកទៅតាមជំនាញ និងភាពលេចធ្លោដាច់ដោយឡែករបស់ខ្លួនដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ដែលនេះគឺជាអ្វីដែលមនុស្សរាប់លាននាក់បានដឹងរួចមកហើយ ប៉ុន្តែគ្រប់យ៉ាងមិនស្ថិតស្ថេរនោះទេ ទោះជាមានដើមកំណើតនៅអាមេរិកដូចគ្នាមែនប៉ុន្តែអ្វីដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរត្រូវដោះស្រាយនោះនាពេលឥលូវនេះគឺជម្លោះដែលកំពុងតែនៅប្រឈមមុខនឹងគ្នានៅឡើយ។
គួរបញ្ជាក់ដែរថា នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានរិះគន់ Facebook ពីបទប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ខណៈនាយកប្រតិបត្តិ Facebook លោក Mark Zuckerberg រិះគន់ត្រលប់ដោយហៅទូរស័ព្ទ iPhone ថាជាផលិតផលថ្លៃហួសហេតុមិនបានឆ្លើយតបទៅនឹងផលប្រយោជន៍ពិតប្រាកដរបស់មហាជនបាន ទន្ទឹមនឹងនោះហ្វេសប៊ុកក៏លើកទឹកចិត្តបុគ្គលិករបស់ខ្លួនឱ្យប្រើទូរសព្ទ Android ដែលជាគូប្រជែងជំនួសវិញផងដែរ។
ក្រុមហ៊ុនទាំងពីរដែលមានទីស្នាក់ការកណ្តាលជិតគ្នា បានដើរវាយប្រហារគ្នាប្រកបដោយភាពវឹកវរអស់រយៈពេលជាច្រើនឆ្នាំ ហើយស្របពេលដែលមានភាពតានតឹងនេះ គេឃើញថាទំព័រ Facebook Page របស់ក្រុមហ៊ុន Apple ក៏លែងមានសញ្ញា Verify ផងដែរ។
យើងនឹងចាំមើលទាំងអស់គ្នាថាតើ ក្រុមហ៊ុនទាំងពីរ នេះនឹងចែកផ្លូវគ្នាដើររៀងខ្លួន ឬមានដំណោះស្រាយបែបណា?
